លោក អៀង ពិសិដ្ឋ អភិបាល​ស្រុក​ស្វាយ​លើ មាន​ប្រសាសន៍​នៅព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ថា ស្រុក​ស្វាយ​លើ គឺ​ជា​ស្រុក​មួយ​ស្ថិត​នៅ​តំបន់​ឦសាន​នៃ​ខេត្តសៀមរាប

ខេត្ត​សៀម​រា​ប ៖ លោក អៀង ពិសិដ្ឋ អភិបាល​ស្រុក​ស្វាយ​លើ មាន​ប្រសាសន៍​នៅព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ថា ស្រុក​ស្វាយ​លើ គឺ​ជា​ស្រុក​មួយ​ស្ថិត​នៅ​តំបន់​ឦសាន​នៃ​ខេត្តសៀមរាប ដែល​កាលពី​មុន បើ​យើង​និយាយ​ពី​ស្រុក​មួយ​នេះ គេ​តែង​នឹក​ស្រមៃ​ថា ទី​នេះ​ជា​តំបន់​ដែល​ដាច់​ស្រយាល និង​ជា​ទឹកដី​នៃ​សមរភូមិ​ក្តៅ​ក្នុង​អំឡុង​ដែល​កម្ពុជា​កើត​មាន​សង្គ្រាមស៊ីវិល ប៉ុន្តែ​មក​ដល់​ពេល​នេះ ស្រុក​ស្វាយ​លើ បាន​ប្រែ​មុខមាត់​ថ្មី នឹង​ក្លាយជា​ទឹកដី​មាស​បៃតង​មួយទៀត​របស់​ខេត្តសៀមរាប ។

Post by admin

11:08 - 07/10/2023

Comment

លោក​អភិបាល​ស្រុកស្វាយលើ​បាន​បន្ត​ថា ចាប់តាំងពី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នយោបាយ​ចតុកោណ​របស់​រាជ រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឱ្យ​កម្ពុជា​មានការ​អភិ​វ​ឌ្ឈ​រីក​ចម្រើន​គ្រប់​វិស័យ​។ ក្នុង​នោះ​ស្រុក​ស្វាយ​លើ ​ធ្លាប់​ជា​តំបន់​សមរភូមិសង្គ្រាមក្តៅ​ មានឱកាស​ប្រែ​ក្លាយទៅ​ជា​តំបន់​ដែល​មាន​សក្តានុពល​លើ​ផ្នែក​ក​សិ​កម្ម ​ពិសេស​ផ្នែក​ដំណាំ​ដំឡូង​មី​និង​ស្វាយ ចន្ទី ហើយ​សម្រាប់​វិស័យ​ទេស​ចរណ៍ គឺ​មាន​សក្ដានុពល​សំខាន់​ផង​ដែរ ដោយ​ស្រុក​ជាប់​នឹង​ភ្នំ​គូលែន ព្រមទាំង​មាន​ប្រាសាទបេង​មាលា​ដ៏​ស្រស់​ស្អាត ហើយ មាន​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​សំបូរ​បែប​នៅ​លើ​ភ្នំ​គូលែន ក៏​បាន​ក្លាយ ទៅ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ ។

លោក​អភិបាលស្រុក​ស្វាយ​លើ បាន​អះអាង​ថា ដោយសារ​សក្តា​នុពល​ទាំង​អស់នេះ បាន​ធ្វើ​ឲ្យ​វិស័យ​ឯកជន​ធ្វើការ​វិនិយោគ​ជាមួយ​ធនធានធម្មជាតិ​នៅ​ស្រុក​ស្វាយ​លើ ដែល​ជាក់ស្តែង​ថ្មី​ៗ​នេះ ស្រុក​បាន​ទទួល​ការ​ចូលរួម​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ពី​ផ្នែក​ឯកជន​ដ៏​ធំ​ចំនួន​២ មួយ​គឺ​ស្ពាន​ពស់ និង​មួយទៀត គឺ​រមណីយដ្ឋាន​របស់​ឯកជន​ ដែល​ការ​វិយោគ​នេះ​បាន​ជំរុញ​កំណើន​ការងារ និង​សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​តំបន់​នេះ​បាន​យ៉ាង​ប្រសើរ ។

​លោក​អភិបាលស្រុក​ស្វាយ​លើ ក៏​បាន​​លើកឡើង​បន្ត​​ទៀត​ថា ការ​ចូល​រួម​របស់​វិស័យ​ឯកជន ពិតជា​មាន​សារៈ សំខាន់​ណាស់ ហើយ​ក្នុង​នាម​អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​ថ្នាក់​មូលដ្ឋាន តែងតែ​គាំទ្រ​ជា​និច្ច​ចំពោះ​ការ​វិនិយោគ​របស់​វិស័យ​ឯកជន ហើយ​លោក​ជឿជាក់​ថា ជាមួយ នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរ​ដ្ឋា ភិ​បាល ដែល​ដឹកនាំ​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​ចម្រើន និង​អភិវឌ្ឍន៍​គ្រប់​វិស័យ ក្នុង​នោះ​ស្រុក​ស្វាយ​លើ នៃ ខេត្ត​សៀមរាប ក៏​នឹង​ទទួល​បាន​នូវ​សមិទ្ធិ​ផល​ថ្មី​ៗ​បន្ថែម​ទៀត ពី​ការ​រីក​ចម្រើន និង​សុខ​សន្តិភាព​នេះ​៕

https://kohsantepheapdaily.com.kh/article/1802401.html

​​ 076 6 600 107